ព្រះត្រៃបិដក ភាគ ១២
[៦៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលជីកដី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុនៅក្នុងនគរអាឡវីនាំគ្នាជីកដី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
ចប់ មុសាវាទវគ្គទី១។
ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ
[៧០] ភិក្ខុពោលពាក្យកុហក១ ពោលពាក្យចាក់ដោត១ ពោលពាក្យញុះញង់១ បង្រៀនធម៌ដោយបទ១ ដេករួមនឹងអនុសម្ប័ន្នមានពីរសិក្ខាបទ១ ការសម្ដែងធម៌១ ការអួតឧត្ដរិមនុស្សធម្ម១ ការប្រាប់ទុដ្ឋុល្លាបត្ដិ១ ការជីកដី១។
[៧១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលធ្វើភូតគាមឱ្យវិនាស ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុអ្នកនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុអ្នកនៅក្នុងនគរអាឡវី
ID: 636801475113193341
ទៅកាន់ទំព័រ៖