ព្រះត្រៃបិដក ភាគ ១២

អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណា្ដ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​។​បេ​។​ ​
 [​៧៤​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​យក​គ្រែ​ក្ដី​ ​តាំង​ក្ដី​ ​ពូក​ក្ដី​ ​កៅអី​ក្ដី​ ​ជា​របស់​សង្ឃ​ទៅ​ក្រាល​ទុក​ក្នុង​ទីវាល​ ​មិន​សាយ​កម​ក​ទុក​ដោយខ្លួនឯង​(​ក្ដី​)​ ​មិន​ប្រើ​អ្នកដទៃ​ឱ្យ​យក​មក​ទុក​ ​(​ក្ដី​)​ ​ហើយ​ដើរចៀស​ចេញទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ភិក្ខុ​ច្រើន​រូប​ក្រាល​សេនាសនៈ​របស់​សង្ឃ​ក្នុង​ទីវាល​ ​មិន​សាយ​កម​ក​ទុក​ដោយខ្លួនឯង​ ​ទាំង​មិន​ប្រាប់​ ​(​អ្នកដទៃ​ឱ្យ​សាយ​កម​ក​ទុក​)​ ​ហើយ​ដើរចៀស​ចេញទៅ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ ​ទាំង​ ​៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​(​ដូច​ក្នុង​កឋិន​ក​សិក្ខាបទ​)​។​ ​បេ​។​ ​
 [​៧៥​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​ក្រាលកម្រាល​សម្រាប់​ដេក​ក្នុង​វិហារ​ជា​របស់​សង្ឃ​ ​មិន​សាយ​កម​ក​ទុក​ដោយខ្លួនឯង​ ​(​ក្ដី​)​ ​មិន​ប្រាប់​ ​(​អ្នកដទៃ​ឱ្យ​សាយ​កម​ក​ទុក​ក្ដី​)​ ​ហើយ​ដើរចៀស​ចេញទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636801475976182701
ទៅកាន់ទំព័រ៖