ព្រះត្រៃបិដក ភាគ ១២
ជាញាតិ១ ភិក្ខុបបួលភិក្ខុនី ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា១ ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា១ ភិក្ខុដឹង ហើយឆាន់ចង្ហាន់ដែលភិក្ខុនីចាត់ចែងឱ្យ១ ភិក្ខុអង្គុយនៅក្នុងទីកំបាំងជាមួយនឹងភិក្ខុនី១។
[៩៣] ភិក្ខុបរិភោគដុំបាយក្នុងផ្ទះសម្នាក់ ( រោងឆាន់ ) លើសកំណត់ម្ដងប៉ុណ្ណោះ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលពួកឆព្វគ្គិយភិក្ខុ នៅឆាន់ដុំបាយក្នុងផ្ទះសម្នាក់រឿយៗ។ សិក្ខាបទ នោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ យ៉ាង (ដូចក្នុងឯឡកលោមកសិក្ខាបទ)។ បេ។
[៩៤] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះឆាន់គណភោជន ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះទេវទត្ដ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងទេវទត្ដព្រមទាំងបរិស័ទ ដើរសូមគេគ្រប់ត្រកូល ហើយយកមកឆាន់។
ID: 636801479745588299
ទៅកាន់ទំព័រ៖