ព្រះត្រៃបិដក ភាគ ១២
[១១៣] ភិក្ខុទៅកាន់ទីដែលគេច្បាំងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ នាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
ចប់ អចេលកវគ្គ ទី ៥។
ឧទ្ទាននៃអចេលកវគ្គនោះ គឺ
[១១៤] រឿងភិក្ខុឱ្យខាទនីយភោជនីយៈដល់អចេលក១ រឿងភិក្ខុបញ្ជូនភិក្ខុផងគ្នា១ រឿងភិក្ខុអង្គុយក្នុងត្រកូលដែលមានតែជនពីរនាក់ប្ដីប្រពន្ធ១ រឿងភិក្ខុអង្គុយក្នុងទីស្ងាត់មានពីរសិក្ខាបទ១ រឿងភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅក្នុងវត្ដ១ រឿងភិក្ខុសូមភេសជ្ជៈ១ រឿងភិក្ខុទៅមើលកងទ័ពដែលគេលើកចេញទៅអំពីស្រុក១ រឿងភិក្ខុនៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ១ រឿងភិក្ខុទៅកាន់ទីដែលគេច្បាំងគ្នា១។
ID: 636801512097968749
ទៅកាន់ទំព័រ៖