ព្រះត្រៃបិដក ភាគ ១២

 [​១៣៥​]​ ​ភិក្ខុ​ដឹង​ហើយ​សង្គ្រោះ​សមណុទ្ទេស​ ​(​សាមណេរ​)​ ​ដែល​ ​សង្ឃ​បាន​ធ្វើ​នាសន​កម្ម​ដូច្នោះ​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ ​ប្រារព្ធ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ហើយ​សង្គ្រោះ​សមណុទ្ទេស​ឈ្មោះ​កណ្ឌ​កៈ​ ​ដែល​សង្ឃ​ធ្វើ​នាសន​កម្ម​ដូច្នោះ​ហើយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​ស​ ​មុ​ដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​បេ​។​ ​

​ចប់​ ​សប្បា​ណ​ក​វគ្គទី​ ​៧​។​
​ឧទ្ទាន​នៃ​សប្បា​ណ​ក​វគ្គ​នោះ​ ​ដូច្នេះ​


​[​១៣៦​]​ ​រឿង​ភិក្ខុ​ក្លែង​ធ្វើ​ឱ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ ​១​ ​រឿង​ភិក្ខុ​ប្រើប្រាស់​ទឹកដែល​មាន​សត្វ​ ​១​ ​រឿង​ភិក្ខុ​សើរើ​អធិករណ៍​ ​ដែល​សង្ឃ​រម្ងាប់​ត្រឹមត្រូវ​តាម​ធម៌​ហើយ​ ​១​ ​រឿង​ភិក្ខុ​ដឹង​ហើយ​បិទបាំង​ទុ​ដ្ឋុ​ល្លា​បត្ដិ១​ ​រឿង​ភិក្ខុ​ឱ្យ​ឧបសម្បទា​ដល់​បុគ្គល​មាន​ឆ្នាំ​មិន​គ្រប់​ម្ភៃ​ ​១​ ​រឿង​ភិក្ខុ​ដើរ​ផ្លូវ​ឆ្ងាយ​ទៅជាមួយ​នឹង​ពួក​ជន​ដែល​មាន​ថេយ្យ​ចិត្ដ​ ​១​ ​រឿង​ភិក្ខុ​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយនឹង​មាតុគ្រាម​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636801517492507299
ទៅកាន់ទំព័រ៖