ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុមិនបានឃាត់ភិក្ខុនី ដែលកំពុងបង្គាប់បញ្ជា (ឱ្យប្រគេនបាយសម្លដល់ភិក្ខុ) សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដក៏មាន។បេ។
[១៦៤] ភិក្ខុទទួលខាទនីយៈឬភោជនីយៈ ដោយដៃរបស់ខ្លួន ក្នុង ត្រកូលដែលសង្ឃបានសន្មតឱ្យជាសេក្ខត្រកូល ឆាន់ខ្លួនឯង ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប មិនដឹងប្រមាណហើយទទួល។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន។ បេ។
[១៦៥] ភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ ទទួលខាទនីយៈឬភោជនីយៈ ដែលទាយកមិនបានឱ្យដំណឹងជាមុន ដោយដៃរបស់ខ្លួន ក្នុងអារាមហើយ
ID: 636801522838253058
ទៅកាន់ទំព័រ៖