ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុសង្ឃមានពួក១០។ គណៈសង្ឃពួក១០ គួរឲ្យឧបសម្បទាបាន។ សំពត់បំសុកូលមាន១០យ៉ាង។ ការទ្រទ្រង់ចីវរមាន១០យ៉ាង។ អតិរេកចីវរ ភិក្ខុត្រូវប្រើប្រាស់បានកំណត់ត្រឹម១០ថ្ងៃ។ ទឹកសុក្កៈមាន១០យ៉ាង។ ស្រីមាន១០ពួក។ ភរិយាមាន១០ពួក។ វជ្ជីបុត្តកភិក្ខុទាំងឡាយ សំដែងវត្ថុទាំង១០ប្រការ ក្នុងក្រុងវេសាលី។ អវន្ទិយបុគ្គលមាន១០ពួក។ អក្កោសវត្ថុមាន១០យ៉ាង។ ភិក្ខុនាំពាក្យញុះញង់ ដោយអាការ១០។ សេនាសនៈមាន១០យ៉ាង។ ជនទាំងឡាយបានសូមពរទាំង១០។ ការបញ្ឈប់បាតិមោក្ខ ដែលមិនប្រកបដោយធម៌មាន១០។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌មាន១០។ អានិសង្សបបរមាន១០យ៉ាង។ សាច់ដែលភិក្ខុមិនគួរឆាន់ មាន១០យ៉ាង។ សិក្ខាបទដែលមានទីកំណត់ មាន១០។ ភិក្ខុមានវស្សាគ្រប់១០ ដែលឈ្លាស ប្រតិពល ទើបគួរឲ្យបព្វជ្ជា គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួន។ ភិក្ខុនីមានវស្សាគ្រប់១០ ដែលឈ្លាស ប្រតិពល ទើបគួរឲ្យបព្វជ្ជា គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ
ID: 636803471738663786
ទៅកាន់ទំព័រ៖