ព្រះត្រៃបិដក ភាគ ១៣

គួរឲ្យ​សាមណេរី​បម្រើ​ខ្លួន​បាន​។​ ​ភិក្ខុនី​ ​ដែល​ឈ្លាស​ ​ប្រតិពល​ ​មាន​វស្សា​គ្រប់១០​ ​ទើប​គួរ​ត្រេកអរ​នឹង​ការ​សន្មតិ​ ​ឲ្យ​បំបួស​គេ​បាន​។​ ​ភិក្ខុនី​គប្បី​ឲ្យ​សិក្ខា​(​១​)​ ​ដល់​ស្រី​គិហិ​គតា​(​២​)​ ​មាន​វស្សា​គ្រប់១០​។​

​ចប់​ ​ទសកៈ​ ​(​ពួ​ក​ដប់​ៗ​)​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​ទសកៈ​ ​(​ពួ​ក​ដប់​ៗ​)​ ​នោះ​ដូច្នេះ​


​[​៨៦​]​ ​និយាយ​អំពី​វត្ថុជា​ទី​កើត​គំនុំ​ ​ធម៌​សម្រាប់​កំចាត់​គំនុំ១​ ​វិនីតវត្ថុ១​ ​មិច្ឆាទិដ្ឋិ១​ ​សម្មាទិដ្ឋិ១​ ​អន្ត​គ្គា​ហិ​កា​ទិដ្ឋិ១​ ​មិច្ឆត្ត​ធម៌១​ ​សម្មត្ត​ធម៌១​ ​អកុសលកម្មបថ១​ ​កុសលកម្មបថ១​ ​ការ​ចាប់ស្លាក​មិន​ប្រកបដោយ​ធម៌១​ ​ការ​ចាប់ស្លាក​ប្រកបដោយ​ធម៌១​ ​សិក្ខាបទ​របស់​សាមណេរ១​ ​សាមណេរ​ដែល​គួរឲ្យ​វិនាស១​ ​ទី​កំណត់​ភាសា១​ ​អធិករណ៍១​ ​ញត្តិ១​ ​លហុកាបត្តិ១​ ​លហុកាបត្តិ​ម្យ៉ាងទៀត១​ ​គរុកាបត្តិ១​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ធម៌​ទាំងអម្បាល​នេះ​ ​ថា​ជា​ធម៌

​(​១​)​ ​សិក្ខា​ក្នុង​ទីនេះ​ ​សំដៅយក​ធម៌៦ប្រការ​ ​ដែល​សាមណេរី​ ​ត្រូវ​សិក្សា​អស់២ឆ្នាំទៅ​ទៀត​។​ ​(​២​)​ ​ស្រី​ដែល​ល្មម​មាន​ប្តី​ហើយ​ ​ទើប​ចូល​បួស​ជា​សាមណេរី​បាន​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636803473174085887
ទៅកាន់ទំព័រ៖