ព្រះត្រៃបិដក ភាគ ១៣
[៨៧] បុគ្គល១១ពួក បើនៅជាអនុបសម្បន្ននៅឡើយ ភិក្ខុមិនត្រូវឲ្យឧបសម្បទា ទុកជាបានឧបសម្បទារួចហើយ ភិក្ខុត្រូវឲ្យវិនាសចេញ។ ទ្រនាប់ជើងដែលភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ បាត្រដែលភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ ចីវរដែលភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ អាបត្តិជាយាវតតិយកាមាន១១។ អន្តរាយិកធម៌១១ប្រការ របស់ពួកភិក្ខុនី ភិក្ខុត្រូវសួរ។ ចីវរ ដែលភិក្ខុគួរអធិដ្ឋាន មាន១១យ៉ាង។ ចីវរដែលភិក្ខុមិនគួរវិកប្ប មាន១១យ៉ាង។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងពេលអរុណរះឡើង ជាគំរប់១១។ ឡេវក្ឌុំដែលជាកប្បិយៈ (គួរប្រើប្រាស់បាន) មាន១១យ៉ាង។ ក្រវិលក្ឌុំដែលជាកប្បិយៈ មាន១១យ៉ាង។ ផែនដីជាអកប្បិយៈ (ភិក្ខុមិនគួរជីក) មាន១១យ៉ាង។ ផែនដីជាកប្បិយៈមាន១១យ៉ាង។ សេចក្តីរម្ងាប់ចាកនិស្ស័យ មាន១១ប្រការ។ អវន្ទិយបុគ្គលមាន១១ពួក។ សិក្ខាបទមានទីកំណត់មាន១១។ ពួកជនបានសូមពរ១១ប្រការ។ ទោសរបស់សីមា មាន១១ប្រការ។ ទោស១១ប្រការរមែងកើតប្រាកដដល់បុគ្គលជាអ្នកជេរ និងជាអ្នកគម្រាម។ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យជាទីនៅហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ និងមានអានិសង្ស១១ប្រការ
ID: 636803473759199354
ទៅកាន់ទំព័រ៖