ព្រះត្រៃបិដក ភាគ ១៣
ជាពិតប្រាកដ គឺបុគ្គលនោះដេកលក់ជាសុខ១ ភ្ញាក់ឡើងជាសុខ១ មិនយល់សុប្តិអាក្រក់១ ជាទីស្រឡាញ់របស់ពួកមនុស្ស១ ជាទីស្រឡាញ់របស់ពួកអមនុស្ស១ ពួកទេវតាតែងរក្សា១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្ត្រាវុធក្តី ក៏មិនប៉ះពាល់ដល់បុគ្គលនោះ១ ចិត្តបុគ្គលនោះ រមែងចូលកាន់សមាធិដោយរួសរាន់១ បុគ្គលនោះ មានពណ៌សម្បុរមុខស្រស់បស់១ បុគ្គលនោះមិនបានវង្វេង ធ្វើមរណកាល១ កាលបើមិនទាន់បានត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ទេ ជាអ្នកបានទៅកើតក្នុងព្រហ្មលោក១ មេត្តាចេតោវិមុត្តិ ដែលបុគ្គលគប្បីធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យជាទីនៅហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ អានិសង្ស១១ប្រការនេះ នឹងកើតប្រាកដ។
ចប់ ឯកាទសកៈ (ពួកដប់មួយៗ)។
ឧទ្ទាន គឺបញ្ជីរឿងនៃឯកាទសកៈ (ពួកដប់មួយៗ) នោះដូច្នេះ
[៨៨] និយាយអំពីឧបសម្បន្ន ដែលសង្ឃគួរឲ្យវិនាស១ ទ្រនាប់ជើង១ បាត្រ១ ចីវរ១ អាបត្តិ ជាយាវតតិយកា១ អន្តរាយិកធម៌ ដែលវិន័យធរត្រូវសួរ១ ចីវរគួរអធិដ្ឋាន១ ចីវរ
ID: 636803474150931760
ទៅកាន់ទំព័រ៖