ព្រះត្រៃបិដក ភាគ ១៣

។​បេ​។​ ​តិណ​វត្ថា​រកៈ​។​បេ​។​ ​ការ​សន្មតិ​ភិក្ខុ​ឲ្យ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​។​បេ​។​ ​ការ​សន្មតិ​ភិក្ខុ​ឲ្យ​នៅ​ប្រាសចាក​ត្រៃចីវរ​។​បេ​។​ ​ការ​សន្មតិ​សន្ថ័ត​។​បេ​។​ ​ការ​សន្មតិ​ភិក្ខុ​ឲ្យ​ជា​អ្នក​ចោល​រូបិយៈ​។​បេ​។​ ​ការ​សន្មតិ​ភិក្ខុ​ឲ្យ​ជា​អ្នក​ប្រគល់​សាដក​។​បេ​។​ ​ការ​សន្មតិ​ភិក្ខុ​ឲ្យ​ជា​អ្នក​ប្រគល់​បាត្រ​។​បេ​។​ ​ការ​សន្មតិ​ឈើច្រត់​។​បេ​។​ ​ការ​សន្មតិ​សង្រែក​។​បេ​។​ ​ការ​សន្មតិ​ឈើច្រត់​ ​និង​សង្រែក​ ​មាន​អ្វី​ជា​ខាងដើម​ ​មាន​អ្វី​ជា​កណ្តាល​ ​មាន​អ្វី​ជាទីបំផុត​។​
 [​៩១​]​ ​សួរ​ថា​ ​ឧបោសថកម្ម​ ​មាន​អ្វី​ជា​ខាងដើម​ ​មាន​អ្វី​ជា​កណ្តាល​ ​មាន​អ្វី​ជាទីបំផុត​។​ ​ឆ្លើយ​ថា​ ​ឧបោសថកម្ម​ ​មាន​សេចក្តី​ព្រមព្រៀង​ជា​ខាងដើម​ ​មានការ​ធ្វើជា​កណ្តាល​ ​មានការ​បញ្ចប់​ជាទីបំផុត​។​ ​បវារណា​កម្ម​ ​មាន​អ្វី​ជា​ខាងដើម​ ​មាន​អ្វី​ជា​កណ្តាល​ ​មាន​អ្វី​ជាទីបំផុត​។​ ​បវារណា​កម្ម​ ​មាន​សេចក្តី​ព្រមព្រៀង​ជា​ខាងដើម​ ​មានការ​ធ្វើជា​កណ្តាល​ ​មានការ​ចប់​ជាទីបំផុត​។​ ​ត​ជ្ជ​នី​យក​ម្ម​ ​មាន​អ្វី​ជា​ខាងដើម​ ​មាន​អ្វី​ជា​កណ្តាល​ ​មាន​អ្វី​ជាទីបំផុត​។​ ​ត​ជ្ជ​នី​យក​ម្ម​ ​មាន​វត្ថុ​ ​និង​បុគ្គល​ជា​ខាងដើម​ ​មាន​ញត្តិ​ជា​កណ្តាល​ ​មានកម្ម​វាចា​ជាទីបំផុត​។​ ​និ​យស្ស​កម្ម​។​បេ​។​ ​បព្វាជនីយ​កម្ម​ ​បដិ​សារ​ណី​យក​ម្ម​ ​ឧក្ខេ​បនី​យក​ម្ម​ ​បរិវាសទាន​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636803475479397744
ទៅកាន់ទំព័រ៖