ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនី ការសន្មតិភិក្ខុឲ្យនៅប្រាសចាកត្រៃចីវរ ការសន្មតិសន្ថ័ត ការសន្មតិភិក្ខុឲ្យជាអ្នកចោលរូបិយៈ ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់សាដក ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់បាត្រ ការសន្មតិឈើច្រត់ ការសន្មតិសង្រែក ការសន្មតិឈើច្រត់ និងសង្រែក មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការសន្មតិឈើច្រត់ និងសង្រែកមានវត្ថុ និងបុគ្គលជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចាជាទីបំផុត។
ID: 636803475944804363
ទៅកាន់ទំព័រ៖