ព្រះត្រៃបិដក ភាគ ១៣
មានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ។
ID: 636803476566329912
ទៅកាន់ទំព័រ៖