ព្រះត្រៃបិដក ភាគ ១៣
[៩៤] អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង
ID: 636803476860696749
ទៅកាន់ទំព័រ៖