ព្រះត្រៃបិដក ភាគ ១៣

ដែល​ជា​សេចក្តី​សប្បាយ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​ណា​ ​ដែល​ជា​សេចក្តី​សប្បាយ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​តំ​កល់​នៅ​មាំ​ ​នៃ​ព្រះ​សទ្ធម្ម​ ​អំណាច​ប្រយោជន៍​ណា​ ​ដែល​ជា​សេចក្តី​សប្បាយ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ​ ​អំណាច​ប្រយោជន៍​ណា​ ​ដែល​ជា​សេចក្តី​សប្បាយ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​ជា​សេចក្តីល្អ​ដល់​សង្ឃ​។​
 ​[​៩៦​]​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សង្កត់សង្កិន​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​។​បេ​។​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​នៅជា​សុខ​ស្រួល​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​។​បេ​។​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​រារាំង​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​។​បេ​។​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បរលោក​។​បេ​។​ ​អំណាច​ប្រយោជន៍​ណា
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636803477416048514
ទៅកាន់ទំព័រ៖