ព្រះត្រៃបិដក ភាគ ១៣
(ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ)
ID: 636803477679843602
ទៅកាន់ទំព័រ៖