ព្រះត្រៃបិដក ភាគ ១៣

ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បរលោក​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​ជន​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​តំ​កល់​នៅ​មាំ​ ​នៃ​ព្រះ​សទ្ធម្ម​។​
 [​៩៧​]​ ​ក្នុង​បក​រណៈ​ ​សំដែង​អំណាច​ប្រយោជន៍​ ​(​នេះ​)​ ​បណ្ឌិត​ត្រូវ​ដឹង​ថា​ ​មាន​អត្ថ១រយ​ ​ធម៌១រយ​ ​និរុត្តិ២រយ​ ​និង​ញាណ៤រយ​។​

​ចប់​ ​បក​រណៈ​ ​អំពី​អំណាច​ប្រយោជន៍​។​
​ចប់​ ​មហាវគ្គ​ ​(​ពួ​ក​ធំៗ​)​។​

ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636803477975530514
ទៅកាន់ទំព័រ៖