ព្រះត្រៃបិដក ភាគ ១៣

​គា​ថា​សង្គ​ណិ​កៈ​​(​១​)​


 ​[​៩៩​]​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​ឧបា​លិ​ត្ថេ​រ​ដ៏​មាន​អាយុ​ថា​ ​អ្នកធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​រួច​ប្រណម្យ​អញ្ជលី​ ​ធ្វើ​ហាក់ដូចជា​មានបំណង​ ​(​អ្វីមួយ​)​ ​មក​ក្នុង​ទីនេះ​ ​ដើម្បីអ្វី​។​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ដែល​ព្រះអង្គ​បាន​បញ្ញត្តទុក​ ​ក្នុង​វិន័យ​ទាំងពីរ​ ​តែង​មកកាន់​ឧទ្ទេស​រាល់​ៗ​ថ្ងៃឧបោសថ​ ​សិក្ខាបទ​ទាំងនោះ​ ​មាន​ប៉ុន្មាន​ ​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​ណាខ្លះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​អ្នកមាន​ប្រាជ្ញា​មោះមុត​ល្អ​ហើយ​ ​អ្នក​សួរ​ដោយ​ឧបាយ​ ​ព្រោះហេតុនោះ​ ​តថាគត​នឹង​ប្រាប់​អ្នក​ ​តាម​ទំនង​ដែល​តថាគត​ជា​អ្នក​ឈ្លាសវៃ​។​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ដែល​តថាគត​បាន​បញ្ញត្តទុក​ ​ក្នុង​វិន័យ​ទាំងពីរ​ ​តែង​មកកាន់​ឧទ្ទេស​រាល់​ៗ​ថ្ងៃឧបោសថ​ ​សិក្ខាបទ​នោះ​ ​មាន៣៥០សិក្ខាបទ​ ​តថាគត​បញ្ញត្ត​ក្នុង​នគរ​ទាំង៧​។​
​(​១​)​ ​អដ្ឋកថា​ ​ហៅថា​ ​បឋម​គា​ឋា​សង្គ​ណិ​កៈ​ ​(​គាថា​ឆ្លូក​ឆ្លាស់​ជាដំបូង​)​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636803479000579144
ទៅកាន់ទំព័រ៖