ព្រះត្រៃបិដក ភាគ ១៣

សេចក្តី​អន្តរាយ១​ ​អាបត្តិ​ដែល​ជា​សា​វជ្ជ​ប្ប​ញ្ញ​ត្តិ១​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​ការ​ធ្វើ១​ ​អាបត្តិ​ដែល​ដែល​តាំង​ឡើង​អំពី​ការ​ធ្វើ​ ​និង​ការ​មិន​ធ្វើ១​ ​អាបត្តិ​ខាងដើម១​ ​អាបត្តិ​ជា​ចន្លោះ១​ ​អាបត្តិ​គួរ​ដល់​កិរិយា​រាប់១​ ​បញ្ញត្តិ១​ ​អនុប្បញ្ញត្តិ១​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្តិ១​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្តិ១​ ​សាធារណប្បញ្ញត្តិ១​ ​អ​សាធារណប្បញ្ញត្តិ១​ ​ឯកតោ​បញ្ញត្តិ១​ ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​អាបត្តិ​ដែល​បដិ​សំយុត្ត​ដោយ​គ្រហស្ថ១​ ​អាបត្តិ​ទៀង១​ ​អាទិកម្មិក​បុគ្គល១​ ​បុគ្គល​អ្នក​ត្រូវអាបត្តិ​មិនជា​និច្ច១​ ​បុគ្គល​អ្នកចោទ១​ ​បុគ្គល​អ្នកចោទ​មិន​តាម​ធម៌១​ ​ចោទ​តាម​ធម៌១​ ​និយត​បុគ្គល១​ ​បុគ្គល​មិន​គួរ​ដល់​អាបត្តិ១​ ​បុគ្គល​ដែល​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម១​ ​បុគ្គល​ដែល​សង្ឃ​ឲ្យ​វិនាស១​ ​បុគ្គល​មាន​សំវាស​ស្មើគ្នា១​ ​វិធី​បញ្ឈប់​បាតិមោក្ខ១​ ​នេះ​ជា​ឧទ្ទាន​ក្នុង​ពួ​ក​មួយ​ៗ​។​

 [​២៦​]​ ​អាបត្តិ​ជា​សញ្ញាវិមោក្ខ​ ​(​សចិត្តកៈ​)​ ​ក៏​មាន​ ​អាប​ត្តិ​ជា​នោ​សញ្ញាវិមោក្ខ​ ​(​អចិត្តកៈ​)​ ​ក៏​មាន​។​ ​អាបត្តិ​ត្រូវ​ដល់​ភិក្ខុ​ដែល​បាន​សមាបត្តិ​ក៏​មាន​ ​អាបត្តិ​ត្រូវ​ដល់​ភិក្ខុ​ដែល​មិនបាន​សមាបត្តិ​ក៏​មាន​។​ ​អាបត្តិ​ដែល​ប្រកប​នឹង​ព្រះ​សទ្ធម្ម​ក៏​មាន​ ​អាបត្តិ​ដែល​ប្រកប​នឹង​អសទ្ធម្ម​ក៏​មាន​។​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636803446779186185
ទៅកាន់ទំព័រ៖