ព្រះត្រៃបិដក ភាគ ១៣
ព្រះអង្គ ទ្រង់ត្រាស់ថា តថាគតបញ្ញត្តសិក្ខាបទ១០ ក្នុងនគរវេសាលី តថាគតបញ្ញត្តសិក្ខាបទ២១ ក្នុងនគររាជគ្រឹះ តថាគតបញ្ញត្តសិក្ខាបទទាំងអស់២៩៤ក្នុងនគរសាវត្ថី តថាគតបញ្ញត្តសិក្ខាបទ៦ ក្នុងនគរអាឡវី តថាគតបញ្ញត្តសិក្ខាបទ៨ ក្នុងនគរកោសម្ពី តថាគតបញ្ញត្តសិក្ខាបទ៨ ក្នុងដែនសក្កៈ តថាគតបញ្ញត្តសិក្ខាបទ៣ ក្នុងដែនភគ្គៈ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគរវេសាលី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ មេថុនធម្មសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្តរិមនុស្សធម្មសិក្ខាបទ១ អតិរេកសិក្ខាបទ(១)១ កាឡកសិក្ខាបទ១ ភូតគាមសិក្ខាបទ១ បរម្បរាភត្តសិក្ខាបទ១ ទន្តបោណសិក្ខាបទ១ អចេលកសិក្ខាបទ១ ភិក្ខុនីសុអក្កោសកសិក្ខាបទ១ ទាំង១០សិក្ខាបទនេះ តថាគតបញ្ញត្តក្នុងនគរវេសាលី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគររាជគ្រឹះ អ្នកចូរប្រុង
(១) បឋមកឋិនសិក្ខាបទ
ID: 636803480174736302
ទៅកាន់ទំព័រ៖