ព្រះត្រៃបិដក ភាគ ១៣
ស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ អទិន្នាទានសិក្ខាបទ១ (សញ្ញាចិកសិក្ខាបទ(១)១) អនុទ្ធំសនសិក្ខាបទទាំងពីរ ភេទសិក្ខាបទទាំងពីរ អន្តរវាសកសិក្ខាបទ(២)១ រូបិយសិក្ខាបទ១ សុត្តវិញ្ញត្តិសិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ បាចិតបិណ្ឌសិក្ខាបទ(៣)១ គណភោជនសិក្ខាបទ១ វិកាលភោជនសិក្ខាបទ១ ចារិត្តសិក្ខាបទ១ នហានសិក្ខាបទ១ ឩនវីសសិក្ខាបទ១ ចីវរទានសិក្ខាបទ(៤)១ វោសាសន្តិសិក្ខាបទ(៥)១ សិក្ខាបទទាំងនេះ តថាគតបញ្ញត្ត ក្នុងនគររាជគ្រឹះ។ គិរគ្គសិក្ខាបទ១ ចារិកសិក្ខាបទ១ ឆន្ទទានសិក្ខាបទ(៦)១ (សិក្ខាបទទាំងនេះ រួមពីលើមក ត្រូវជា)២១សិក្ខាបទ តថាគតបញ្ញត្ត ក្នុងក្រុងរាជគ្រឹះនោះដែរ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុងនគរសាវត្ថី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិកសិក្ខាបទ៤
(១) ក្នុងទីនេះ មានកំណត់ថា សិក្ខាបទដែលទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះ ២១ សិក្ខាបទ តែបានរាប់តាមបាលីទៅឃើញតែ២០សិក្ខាបទ លុះពិនិត្យមើលក្នុងមហាវិភង្គ ឃើញថា សញ្ញាចិកសិក្ខាបទនេះ ក៏ទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះដែរ ។ (២) ចីវរប្បដិគ្គហណសិក្ខាបទ ។ (៣) បរិបាចនសិក្ខាបទ ។ (៤) ខិយ្យធម្មសិក្ខាបទ ។ (៥) កុលេសុនិមន្តិតសិក្ខាបទ ។ (៦) បីសិក្ខាបទខាងចុងនេះ ជាសិក្ខាបទភិក្ខុនី ។
ID: 636803481184744071
ទៅកាន់ទំព័រ៖