ព្រះត្រៃបិដក ភាគ ១៣

សង្ឃាទិសេស​សិក្ខាបទ១៦​ ​អនិយត​សិក្ខាបទ២​ ​និ​ស្ស​គ្គិ​យសិ​ក្ខា​បទ៣៤​(​១​)​ ​សិក្ខាបទ​ ​១៥៦​ ​ដែល​តថាគត​ហៅថា​ ​ខុទ្ទក​សិក្ខាបទ​ ​គា​រយ្ហ​សិក្ខាបទ១០​ ​និង​សេ​ក្ខិយ​វត្ត៧២​។​ ​រួម​ទាំងអស់​ត្រូវជា​សិក្ខាបទ២៩៤​ ​ដែល​តថាគត​បញ្ញត្ត​ ​ក្នុង​នគរ​សាវត្ថី​។​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ដែល​តថាគត​បញ្ញត្ត​ ​ក្នុង​នគរ​អា​ឡ​វី​ ​អ្នក​ចូរ​ប្រុង​ស្តាប់​សិក្ខាបទ​ទាំងនោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​កុដិ​ការ​សិក្ខាបទ១​ ​កោសិយ​សិក្ខាបទ១​ ​បឋម​សហ​សេយ្យ​សិក្ខាបទ១​ ​បឋវី​ខ​ណ​ន​សិក្ខាបទ១​ ​ភូតគាម​សិក្ខាបទ១​ ​សប្បា​ណ​ក​សិក្ខាបទ១​ ​សិក្ខាបទ​ទាំង៦នេះ​ ​តថាគត​បញ្ញត្ត​ ​ក្នុង​នគរ​អា​ឡ​វី​។​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ដែល​តថាគត​បញ្ញត្ត​ ​ក្នុង​នគរ​កោ​សម្ពី​ ​អ្នក​ចូរ​ប្រុង​ស្តាប់​សិក្ខាបទ​ទាំងនោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​

​(​១​)​ ​ឃើញ​ក្នុង​គម្ពី​ឱ​រុប​ ​និង​គម្ពីរ​ភូមា​ថា​ ​២៤​។​ ​ឃើញ​ក្នុង​គម្ពីរ​ ​(​ស្លឹករឹត​)​ ​ខ្លះ​ថា​ ​៣៤​។​ ​ពាក្យ​ថា​ ​៣៤នេះ​ ​គួរ​ជាង​។​ ​ដ្បិត​ចំនួន​សិក្ខាបទ​ទាំងអស់​ក្នុង​មហា​វិភង្គ​ ​យើង​បាន​ជ្រើសរើស​រួចហើយ​។​ ​សេចក្តី​ពិត​ថា​ ​ក្នុង​មហា​វិភង្គ​នោះ​ ​មា​ននិស្ស​គ្គិ​យសិ​ក្ខា​បទ​ចំនួន៣៤​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ក្នុង​ក្រុង​សាវត្ថី​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636803481834231219
ទៅកាន់ទំព័រ៖