ព្រះត្រៃបិដក ភាគ ១៣
មហល្លកសិក្ខាបទ(១)១ ទុព្វចជាតិកសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ មហល្លកសិក្ខាបទ(២)១ សុរាបានសិក្ខាបទ១ អនាទរិយសិក្ខាបទ១ សហធម្មិកសិក្ខាបទ១ សុរុសុរុការកសិក្ខាបទ១ ជាគំរប់៨។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងដែនសក្កៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ ឯឡកលោមធោវាបនសិក្ខាបទ១ បត្តសិក្ខាបទ(៣)១ ឱវាទសិក្ខាបទ(៤)១ ភេសជ្ជសិក្ខាបទ(៥)១ សូចិឃរសិក្ខាបទ១ អារញ្ញកសេនាសនសិក្ខាបទ១ ទាំង៦សិក្ខាបទនេះ តថាគតបញ្ញត្ត ក្នុងក្រុងកបិលព័ស្តុ។ ឧទកសុទ្ធិយសិក្ខាបទ និងឱវាទុបសង្កមនសិក្ខាបទ ក្នុងភិក្ខុនីវិភង្គ ក៏តថាគតបញ្ញត្ត (ក្នុងដែនសក្កៈដែរ)។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុង ដែនភគ្គៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ ជោតិសមាទហនវិសិព្វនសិក្ខាបទ១ សាមិសសិក្ខាបទ១ សសិត្ថកសិក្ខាបទ១។ បារាជិកសិក្ខាបទ៤
(១) ក្នុងតេរសកណ្ឌ (សង្ឃាទិសេស) ។ (២) ក្នុងបាចិត្តិយកណ្ឌ (ភូតគាមវគ្គ) ។ (៣) ឩនបញ្ចពន្ធនសិក្ខាបទ ។ (៤) ភិក្ខុនូបស្សយសិក្ខាបទ ។ (៥) មហានាមសិក្ខាបទ ។
ID: 636803482364751563
ទៅកាន់ទំព័រ៖