ព្រះត្រៃបិដក ភាគ ១៣
អាបត្តិដែលប្រកបនឹងគ្រឿងបរិក្ខាររបស់ខ្លួនក៏មាន អាបត្តិដែលប្រកបនឹងគ្រឿងបរិក្ខាររបស់បុគ្គលដទៃក៏មាន។ អាបត្តិដែលប្រកបនឹងបុគ្គល គឺខ្លួនឯងក៏មាន។ អាបត្តិដែលប្រកបនឹងបុគ្គល គឺអ្នកដទៃក៏មាន។ ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវគរុកាបត្តិក៏មាន ភិក្ខុនិយាយពាក្យមុសា ត្រូវលហុកាបត្តិក៏មាន។ ភិក្ខុនិយាយពាក្យមុសា ត្រូវគរុកាបត្តិក៏មាន ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវលហុកាបត្តិក៏មាន។ ភិក្ខុនៅលើផែនដី ត្រូវអាបត្តិក៏មាន នៅលើអាកាស មិនត្រូវអាបត្តិក៏មាន នៅលើអាកាស ត្រូវអាបត្តិ នៅលើផែនដី មិនត្រូវអាបត្តិក៏មាន។ ភិក្ខុដើរចេញទៅ ត្រូវអាបត្តិ ដើរចូលមក មិនត្រូវអាបត្តិក៏មាន ដើរចូលមកត្រូវអាបត្តិ ដើរចេញទៅ មិនត្រូវអាបត្តិក៏មាន។ ភិក្ខុកាន់យក ត្រូវអាបត្តិក៏មាន មិនកាន់យក ត្រូវអាបត្តិក៏មាន។ ភិក្ខុសមាទាន(វត្ត) ត្រូវអាបត្តិក៏មាន មិនសមាទាន (វត្ត) ត្រូវអាបត្តិក៏មាន។ ភិក្ខុធ្វើ ត្រូវអាបត្តិក៏មាន មិនធ្វើ ត្រូវអាបត្តិក៏មាន។ ភិក្ខុឲ្យ ត្រូវអាបត្តិក៏មាន មិនឲ្យ ត្រូវអាបត្តិក៏មាន។ ភិក្ខុទទួល ត្រូវអាបត្តិក៏មាន មិនទទួល ត្រូវអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិ ព្រោះបរិភោគក៏មាន ត្រូវ
ID: 636803447041821207
ទៅកាន់ទំព័រ៖