ព្រះត្រៃបិដក ភាគ ១៣

​ខុទ្ទកៈ៧០គត់​ ​សេ​ក្ខិយៈ៧៥​ ​ដែល​បុគ្គល​ទាំងពីរ​ពួក​ ​ត្រូវ​សិក្សា​ស្មើភាគ​គ្នា​។​
​[​១១៤​]​ ​បុគ្គល​ ​គឺ​ភិក្ខុ​ ​និង​ភិក្ខុនី​ទាំងឡាយ​ណា​ ​ត្រូវអាបត្តិ​បារាជិក​ទាំង៨ហើយ​ ​បុគ្គល​ទាំងនោះ​ ​ជា​អ្នកមាន​កិត្តិសព្ទ​អាក្រក់​ ​មិនបាន​លូតលាស់​ចំរើន​ឡើង​ទេ​ ​ជន​នោះ​ឧបមា​ដូចដើម​ត្នោត​ ​ដែលគេ​គាស់រំលើង​ ​ដូច​ស្លឹកឈើ​ទុំ​ ​(​ដែល​ជ្រុះ​ចាក​ទង​)​ ​ដូច​ថ្មតាន់​ ​(​ដែល​បែក​ដាច់​ពីគ្នា​)​ ​ដូច​មនុស្ស​កំបុត​ក្បាល​ ​ដូចដើម​ត្នោត​កំបុតក​។​
​[​១១៥​]​ ​សង្ឃាទិសេស២៣​ ​អនិយត២​ ​និ​ស្ស​គ្គិ​យៈ៤២​ ​បាចិត្តិយៈ១៨៨​ ​បាដិទេសនីយៈ១២​ ​សេ​ក្ខិយៈ៧៥​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636803486296436443
ទៅកាន់ទំព័រ៖