ព្រះត្រៃបិដក ភាគ ១៣

រម្ងាប់​ដោយ​សមថៈ៣យ៉ាង​ ​គឺ​សម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​។​
​[​១១៦​]​ ​ឧបោសថ​មាន២យ៉ាង​ ​បវារណា​មាន២យ៉ាង​ ​សង្ឃកម្ម​មាន៤យ៉ាង​ ​ដែល​ព្រះ​ជិនស្រី​ទ្រង់​សំដែង​ទុក​មក​ ​ឧទ្ទេស​ ​(​របស់​ភិក្ខុ​)​ ​មាន៥​ ​ឧទ្ទេស​ ​(​របស់​ភិក្ខុនី​)​ ​មាន៤​ ​មិន​មាន​ក្រៅពី​នេះ​ទៅទៀត​ទេ​ ​ឯ​កង​នៃ​អាបត្តិ​មាន៧​។​ ​
​[​១១៧​]​ ​អធិករណ៍​ ​មាន៤យ៉ាង​ ​រម្ងាប់​ដោយ​សមថៈ៧​ ​គឺ​រម្ងាប់​ដោយ​សមថៈ២ខ្លះ​ ​៤ខ្លះ​ ​៣ខ្លះ​ ​ឯ​កិ​ច្ចា​ធិ​រណ៍​ ​រម្ងាប់​ដោយ​សមថៈ១​។​
​[​១១៨​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​បារាជិក​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​បុគ្គល​ដែល​ឃ្លាត​ខុស​ ​ភ្លាត់​របូត​ ​ចាក​ព្រះ​សទ្ធម្ម​ទាំងឡាយ​ហើយ​ ​សំវាស​ ​មិន​មាន​ក្នុង​បុគ្គល​នោះ​ឡើយ​ ​ព្រោះហេតុនោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​បារាជិក​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636803486830016962
ទៅកាន់ទំព័រ៖