ព្រះត្រៃបិដក ភាគ ១៣

[​១១៩​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​សង្ឃាទិសេស​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​សង្ឃ​ឲ្យ​បរិវាស​ទាញ​មក​ ​ដាក់​ក្នុង​មូលា​បត្តិ​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​ ​ព្រោះហេតុនោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​សង្ឃាទិសេស​។​
​[​១២០​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​អនិយត​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​ពាក្យ​ថា​ ​អនិយត​ ​បាន​សេចក្តី​ថា​ ​មិន​ទៀង​ ​មាន​ចំណែក​មិន​តែមួយ​ទេ​ ​បណ្តា​អាបត្តិ​ទាំង៣យ៉ាង​ ​(​វិន័យធរ​គប្បី​កាត់តាម​)​ ​អាបត្តិ​ណាមួយ​ ​ដែល​តថាគត​ហៅថា​ ​អនិយត​។​
​[​១២១​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​ថុល្លច្ច័យ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​ភិក្ខុ​ណា​សំដែង​ ​(​អាបត្តិ​)​ ​ក្នុង​ទី​ជិត​ភិក្ខុ​មួយ​រូប​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636803487101062465
ទៅកាន់ទំព័រ៖