ព្រះត្រៃបិដក ភាគ ១៣

ឬក៏​ភិក្ខុ​ណា​ទទួល​អាបត្តិ​នោះ​ ​ទោស​ ​(​របស់​ភិក្ខុ​អ្នកទទួល​)​ ​មិនមែន​មាន​ដូចជា​ភិក្ខុ​អ្នក​សំដែង​នោះ​ឡើយ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​សិក្ខាបទ​នុ៎ះ​ ​ទើប​តថាគត​ហៅថា​ ​ថុល្លច្ច័យ​។​
​[​១២២​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​និ​ស្ស​គ្គិ​យៈ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​ភិក្ខុ​លះបង់​ ​(​វត្ថុ​ណាមួយ​)​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ឬ​កណ្តាល​គណៈ​ ​ពុំ​នោះ​សោត​ ​ចំពោះ​បុគ្គល​មួយ​រូប​ ​ក្នុង​ទី​ជាមួយគ្នា​ ​រួចហើយ​ទើប​សំដែង​អាបត្តិ​ចេញ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​និ​ស្ស​គ្គិ​យៈ​។​
​[​១២៣​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​បាចិត្តិយៈ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​សិក្ខាបទ​ណា​ ​ញុំាង​កុសលធម៌​ឲ្យ​ធ្លាក់ចុះ​ ​ប្រទូស្ត​ចំពោះ​អរិយមគ្គ​ ​ជាហេតុ​ធ្វើ​ចិត្ត​ឲ្យ​វង្វេង​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​បាចិត្តិយៈ​។​
​[​១២៤​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​បាដិទេសនីយៈ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636803487372728003
ទៅកាន់ទំព័រ៖