ព្រះត្រៃបិដក ភាគ ១៣
សូមវត្ថុ ដែលពួកជនដទៃ តែងរាប់អានថា ជារបស់អញ ទោះជាទឹកដោះថ្លាក្តី ប្រេងក្តី ទឹកឃ្មុំក្តី ទឹកអំពៅក្តី ត្រីសាច់ក្តី ទឹកដោះស្រស់ ឬទឹកដោះជូរក្តី ដោយខ្លួនឯង ភិក្ខុនី (នោះ) ដល់ហើយនូវសេចក្តីតិះដៀល ក្នុងសាសនាព្រះសុគត គឺត្រូវបាដិទេសនីយៈ។
[១២៥] សិក្ខាបទណា ដែលតថាគតហៅថា ទុក្កដ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ អំពើអាក្រក់ណា ទោះខុសក្តី ឆ្គាំឆ្គងក្តី ភ្លាំងភ្លាត់ក្តី មនុស្សធ្វើអំពើបាបណាមួយ ទោះក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី អ្នកប្រាជ្ញទាំងឡាយ តែងហៅថា អំពើអាក្រក់ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុក្កដ។
[១២៦] សិក្ខាបទណា ដែលតថាគតហៅថា ទុព្ភាសិត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ បទណា ដែលបុគ្គលពោលអាក្រក់ក្តី ភ្លាំងភ្លាត់ក្តី សៅហ្មងក្តី
ID: 636803487884967302
ទៅកាន់ទំព័រ៖