ព្រះត្រៃបិដក ភាគ ១៣
អ្នកប្រាជ្ញទាំងឡាយ តែងតិះដៀលនូវបទ (ទាំងនោះ) ណាមួយ ព្រោះហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុព្ភាសិត។
[១២៧] សិក្ខាបទណា ដែលតថាគតហៅថា សេក្ខិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូចសំដែងតទៅនេះ។ ការប្រព្រឹត្តជាដើមអាទិនុ៎ះក្តី សេចក្តីសង្រួមប្រយ័ត្នមុខមាត់ក្តី រមែងជារបស់បុគ្គល ដែលសិក្សាហើយ ដែលកំពុងសិក្សា កំពុងប្រព្រឹត្តតាមលំអានផ្លូវត្រង់ តែការសិក្សាប្រាកដដូច្នោះ មិនមាន ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា សេក្ខិយៈ។ ភិក្ខុដែលបិទបាំង (មូលាបត្តិ) ទុក នឹងត្រឡប់ត្រូវអាបត្តិថ្មីទៀត ភិក្ខុដែលបើក (ប្រាប់មូលាបត្តិ) នឹងមិនត្រូវអាបត្តិថ្មីទៀតឡើយ ព្រោះហេតុដូច្នោះ គួរបើកនូវមូលាបត្តិ ដែលខ្លួនបិទបាំងទុក ធ្វើយ៉ាងនេះ ទើបបានមិនត្រូវអាបត្តិថ្មីនោះទៀត។ ព្រៃជាដំណើររបស់ពួកម្រឹគ
ID: 636803488150852509
ទៅកាន់ទំព័រ៖