ព្រះត្រៃបិដក ភាគ ១៣
អាកាស ជាដំណើររបស់ពួកបក្សី សេចក្តីវិនាស ជាដំណើររបស់សង្ខតធម៌ទាំងឡាយ ព្រះនិព្វាន ជាដំណើររបស់ព្រះអរហន្ត។
ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា)។
ឧទ្ទាន គឺបញ្ជីរឿង នៃគាថាសង្គណិកៈនោះ ដូច្នេះ
[១២៨] សំដែងអំពីសិក្ខាបទទាំងឡាយ ដែលទ្រង់បញ្ញត្តក្នុងនគរទាំងប្រាំពីរ១ សំដែងអំពីវិបត្តិ៤យ៉ាង របស់ភិក្ខុ និងភិក្ខុនី១ សំដែងអំពីសិក្ខាបទជាសាធារណៈ និងអសាធារណៈ របស់ពួកភិក្ខុ និងភិក្ខុនី១ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) នេះ លោកសំដែង ដើម្បីអនុគ្រោះដល់ព្រះសាសនា។
ID: 636803488555025627
ទៅកាន់ទំព័រ៖