ព្រះត្រៃបិដក ភាគ ១៣

អធិករណ​ភេទ​


 [​១២៩​]​ ​អធិករណ៍​មាន៤យ៉ាង​ ​គឺ​វិ​វា​ទធិ​ករណ៍១​ ​អនុ​វា​ទា​ធិ​ករណ៍១​ ​អាប​ត្តា​ធិ​ករណ៍១​ ​កិ​ច្ចា​ធិ​ករណ៍១​។​ ​នេះ​ហៅថា​ ​អធិករណ៍៤យ៉ាង​។​ ​អធិករណ៍​ទាំង៤យ៉ាងនេះ​ ​មានការ​សើរើ​ ​គឺ​ហាមឃាត់​ប៉ុន្មាន​យ៉ាង​។​ ​អធិករណ៍​ទាំង៤យ៉ាងនេះ​ ​មានការ​សើរើ១០យ៉ាង​ ​គឺ​វិវាទាធិករណ៍​ ​មានការ​សើរើ២យ៉ាង​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មានការ​សើរើ៤យ៉ាង​ ​អាប​ត្តា​ធិ​ករណ៍​ ​មានការ​សើរើ៣យ៉ាង​ ​កិ​ច្ចា​ធិ​ករណ៍​ ​មានការ​សើរើ​តែ១​។​ ​អធិករណ៍​ទាំង៤យ៉ាងនេះ​ ​មានការ​សើរើ​ទាំង១០នេះឯង​។​ ​កាលបើ​សើរើ​វិវាទាធិករណ៍​ ​តែង​សើរើ​នូវ​សមថៈ​ប៉ុន្មាន​ ​កាលបើ​សើរើ​អនុ​វា​ទា​ធិ​ករណ៍​ ​តែង​សើរើ​នូវ​សមថៈ​ប៉ុន្មាន​ ​កាលបើ​សើរើ​អាប​ត្តា​ធិ​ករណ៍​ ​តែង​សើរើ​នូវ​សមថៈ​ប៉ុន្មាន​ ​កាលបើ​សើរើ​កិ​ច្ចា​ធិ​ករណ៍​ ​តែង​សើរើ​នូវ​សមថៈ​ប៉ុន្មាន​។​ ​កាលបើ​សើរើ​វិវាទាធិករណ៍​ ​តែង​សើរើ​នូវ​សមថៈ២យ៉ាង​ ​កាលបើ​សើរើ​អនុ​វា​ទា​ធិ​ករណ៍​ ​តែង​សើរើ​នូវ​សមថៈ៤យ៉ាង​ ​កាលបើ​សើរើ​អាប​ត្តា​ធិ​ករណ៍​ ​តែង​សើរើ​នូវ​សមថៈ៣យ៉ាង​ ​កាលបើ​សើរើ​កិ​ច្ចា​ធិ​ករណ៍​ ​តែង​សើរើ​នូវ​សមថៈ១យ៉ាង​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636803488902205484
ទៅកាន់ទំព័រ៖