ព្រះត្រៃបិដក ភាគ ១៣

 [​១៣០​]​ ​ការ​សើរើ​មាន​ប៉ុន្មាន​ ​ភិក្ខុ​បាន​នូវ​ការ​សើរើ​ ​ដោយ​អាការ​ប៉ុន្មាន​ ​បុគ្គល​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ទើប​សើរើ​អធិករណ៍​បាន​ ​បុគ្គល​ប៉ុន្មាន​ពួក​ ​កាល​សើរើ​អធិករណ៍​ទៅ​ហើយ​ ​ត្រូវអាបត្តិ​ ​(​ខ្លួនឯង​)​។​ ​ការ​សើរើ​មាន១២យ៉ាង​ ​ភិក្ខុ​បាន​នូវ​ការ​សើរើ​ ​ដោយ​អាការ១០យ៉ាង​ ​បុគ្គល​ដែល​ប្រកបដោយ​អង្គ៤​ ​ទើប​សើរើ​នូវ​អធិករណ៍​បាន​ ​បុគ្គល៤ពួក​ ​កាលបើ​សើរើ​អធិករណ៍​ទៅ​ហើយ​ ​តែង​ត្រូវអាបត្តិ​ ​(​ខ្លួនឯង​វិញ​)​។​ ​ការ​សើរើ​ទាំង១២នោះ​ ​ដូចម្តេច​ខ្លះ​។​ ​ការ​សើរើ​ទាំង១២នោះ​ ​គឺ​កម្ម​ដែល​សង្ឃ​មិនទាន់​ធ្វើ១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​មិន​ត្រឹមត្រូវ១​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើជា​ថ្មីទៀត១​ ​កម្ម​ដែល​សង្ឃ​មិនទាន់​សម្រេច១​ ​កម្ម​ដែល​សង្ឃ​សម្រេច​ហើយ​មិន​ត្រឹមត្រូវ១​ ​កម្ម​ដែល​សង្ឃ​ត្រូវ​សម្រេច​ជាថ្មី​ទៀត១​ ​កម្ម​ដែល​សង្ឃ​មិនទាន់​វិនិច្ឆ័យ១​ ​កម្ម​ដែល​សង្ឃ​វិនិច្ឆ័យ​ហើយ​ ​មិន​ត្រឹមត្រូវ១​ ​កម្ម​ដែល​សង្ឃ​ត្រូវ​វិនិច្ឆ័យ​ជាថ្មី​ទៀត១​ ​កម្ម​ដែល​សង្ឃ​មិនទាន់​បាន​រម្ងាប់១​ ​កម្ម​ដែល​សង្ឃ​រម្ងាប់​ហើយ​មិន​ត្រឹមត្រូវ១​ ​កម្ម​ដែល​សង្ឃ​ត្រូវ​រម្ងាប់​ជាថ្មី​ទៀត​(​១​)​១​។​ ​ភិក្ខុ​បាន​នូវ​ការ​សើរើ​ ​ដោយ​អាការ១០​ ​(​នោះ​)​ ​
​(​១​)​ ​ការ​សើរើ​ទី១.២.៣​ ​បាន​ចំពោះតែ​អនុ​វា​ទា​ធិ​ករណ៍​ ​ទី៤.៥.៦​ ​បាន​ចំពោះតែ​វិវាទាធិករណ៍​ ​ទី៧.៨.៩​ ​បាន​ចំពោះតែ​អាប​ត្តា​ធិ​ករណ៍​ ​ទី១០.១១.១២​ ​បាន​ចំពោះតែ​កិ​ច្ចា​ធិ​ករណ៍​។​ ​ម្យ៉ាងទៀត​ ​ការ​សើរើ​ទាំង១២​ ​(​នេះ​)​ ​លោក​ពោល​ថា​បាន​ចំពោះតែ​អធិ​ក​រណ៍​មួយ​ៗ​ក៏បាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636803489384123048
ទៅកាន់ទំព័រ៖