ព្រះត្រៃបិដក ភាគ ១៣

ដូចម្តេច​ខ្លះ​។​ ​ភិក្ខុ​សើរើ​នូវ​អធិករណ៍​ ​ដែល​កើត​ក្នុង​ទីនោះ១​ ​សើរើ​នូវ​អធិករណ៍​ ​ដែល​កើត​ក្នុង​ទីនោះ​ ​ហើយ​រម្ងាប់​ទៅវិញ១​ ​សើរើ​នូវ​អធិករណ៍​ ​ក្នុង​ទី​ពាក់កណ្តាល​ផ្លូវ១​ ​សើរើ​នូវ​អធិករណ៍​ ​ដែល​ស្ងប់​រម្ងាប់​ហើយ​ ​ក្នុង​ទី​ពាក់កណ្តាល​ផ្លូវ១​ ​សើរើ​នូវ​អធិករណ៍​ ​ដែល​ដល់ហើយ​ក្នុង​ទីនោះ១​ ​សើរើ​នូវ​អធិករណ៍​ ​ដែល​ដល់​ក្នុង​ទីនោះ​ ​ហើយ​ស្ងប់​រម្ងាប់១​ ​សើរើ​នូវ​សតិវិន័យ១​ ​សើរើ​នូវ​អ​មូឡ្ហ​វិន័យ១​ ​សើរើ​នូវ​តស្ស​បា​បិយ​សិកា១​ ​សើរើ​នូវ​តិណ​វត្ថា​រកៈ១​។​ ​ភិក្ខុ​បាន​នូវ​ការ​សើរើ​ដោយ​អាការ១០យ៉ាងនេះ​ឯង​។​ ​បុគ្គល​ដែល​ប្រកបដោយ​អង្គ៤​ ​ដូចម្តេច​ខ្លះ​ ​ទើប​សើរើ​នូវ​អធិករណ៍​។​ ​បុគ្គល​លុះ​ឆន្ទាគតិ១​ ​ទើប​សើរើ​នូវ​អធិករណ៍​ ​លុះ​ទោសាគតិ១​។​បេ​។​ ​លុះ​មោហាគតិ១​ ​លុះ​ភយាគតិ១​ ​ទើប​សើរើ​នូវ​អធិករណ៍​។​ ​បុគ្គល​ដែល​ប្រកបដោយ​អង្គ៤ប្រការ​នេះឯង​ ​ទើប​សើរើ​នូវ​អធិករណ៍​។​ ​បុគ្គល៤ពួក​ ​ដូចម្តេច​ខ្លះ​ ​កាលបើ​សើរើ​នូវ​អធិករណ៍​ ​តែង​ត្រូវអាបត្តិ​ ​(​ខ្លួនឯង​វិញ​)​។​ ​បុគ្គល​ទើបនឹងបាន​ឧបសម្បទា​ក្នុង​ថ្ងៃ​នោះ​ ​សើរើ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ១​ ​បុគ្គល​ដែល​ទើប​មក​ថ្មី​ ​សើរើ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ១​ ​បុគ្គល​ជា​អ្នកធ្វើការ​ ​(​រម្ងាប់​អធិ​ក​រណ៍​នោះ​ៗ​)​ ​សើរើ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ១​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636803489625646863
ទៅកាន់ទំព័រ៖