ព្រះត្រៃបិដក ភាគ ១៣
បុគ្គលអ្នកឲ្យឆន្ទៈ សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១។ បុគ្គលទាំង៤ពួកនេះ កាលបើសើរើអធិករណ៍ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។
[១៣១] វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានសេចក្តីទាស់ទែង ជាគ្រឿងប្រគល់ឲ្យនូវផល មានសេចក្តីទាស់ទែង ជាហេតុឲ្យកើតឡើង មានសេចក្តីទាស់ទែង ជាកំណើត មានសេចក្តីទាស់ទែងជាដែន មានសេចក្តីទាស់ទែងជាអង្គ មានសេចក្តីទាស់ទែងជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានការចោទជាគ្រឿងប្រគល់ឲ្យនូវផល មានការចោទ ជាហេតុឲ្យកើតឡើង មានការចោទ ជាកំណើត មានការចោទជាដែន មានការចោទជាអង្គ មានការចោទជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអាបត្តិ
ID: 636803489902302686
ទៅកាន់ទំព័រ៖