ព្រះត្រៃបិដក ភាគ ១៣
ជាគ្រឿងប្រគល់ឲ្យនូវផល មានអាបត្តិ ជាហេតុឲ្យកើតឡើង មានអាបត្តិជាកំណើត មានអាបត្តិ ជាដែន មានអាបត្តិ ជាអង្គ មានអាបត្តិ ជាសមុដ្ឋាន។ កិច្ចាធិករណ៍ មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាគ្រឿងប្រគល់ឲ្យនូវផល មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាហេតុឲ្យកើតឡើង មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាកំណើត មានកិច្ចដែលសង្ឃត្រូវធ្វើជាដែន មានកិច្ច ដែលសង្ឃត្រូវធ្វើជាអង្គ មានកិច្ចដែលសង្ឃត្រូវធ្វើជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុ ជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង
ID: 636803490178508485
ទៅកាន់ទំព័រ៖