ព្រះត្រៃបិដក ភាគ ១៣
មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
[១៣២] អធិករណ៍៤យ៉ាង មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ អធិករណ៍៤យ៉ាង មានមូល៣៣ មានសមុដ្ឋាន៣៣។ អធិករណ៍៤យ៉ាង មានមូល៣៣ដូចម្តេច។ វិវាទាធិករណ៍ មានមូល១២ អនុវាទាធិករណ៍ មានមូល១៤ អាបត្តាធិករណ៍ មានមូល៦ កិច្ចាធិករណ៍ មានមូល១ គឺសង្ឃ។ អធិករណ៍៤យ៉ាង មានមូល៣៣ (ដូចរាប់មក) នេះឯង។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន៣៣ ដូចម្តេចខ្លះ។
ID: 636803490447323860
ទៅកាន់ទំព័រ៖