ព្រះត្រៃបិដក ភាគ ១៣
វិវាទាធិករណ៍ មានភេទករវត្ថុទាំង១៨ ជាសមុដ្ឋាន អនុវាទាធិករណ៍ មានវិបត្តិទាំង៤ជាសមុដ្ឋាន អាបត្តាធិករណ៍ មានកងនៃអាបត្តិទាំង៧ ជាសមុដ្ឋាន កិច្ចាធិករណ៍ មានកម្មទាំង៤ ជាសមុដ្ឋាន។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន ៣៣ (ដូចរាប់មក) នេះឯង។
[១៣៣] សួរថា វិវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ ឆ្លើយថា វិវាទាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិព្រោះបច្ច័យនៃវិវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃវិវាទាធិករណ៍ ក៏មានដែរ។ ចុះភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃវិវាទាធិករណ៍។ ភិក្ខុត្រូវអាបត្តិ២យ៉ាង ព្រោះបច្ច័យនៃវិវាទាធិករណ៍ (គឺភិក្ខុ) ជេរប្រទេចឧបសម្បន្ន ត្រូវអាបត្តិបាចិត្តិយៈ១ ជេរប្រទេចអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ១។ ភិក្ខុត្រូវអាបត្តិ២យ៉ាងនេះ ព្រោះបច្ច័យនៃវិវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជាអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិ
ID: 636803490770552348
ទៅកាន់ទំព័រ៖