ព្រះត្រៃបិដក ភាគ ១៣
ប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមុដ្ឋានប៉ុន្មាន។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ១ គឺអាចារវិបត្តិ បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជា អាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិ២គឺ កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដ ក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋាន៣ រម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣ គឺកណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
[១៣៤] អនុវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អនុវាទាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ ភិក្ខុ
ID: 636803491103421387
ទៅកាន់ទំព័រ៖