ព្រះត្រៃបិដក ភាគ ១៣

ត្រូវអាបត្តិ៣យ៉ាង​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​(​គឺ​ភិក្ខុ​)​ ​ចោទ​បង្កាច់​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្តិ​បារាជិក​ ​មិន​មាន​មូល​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ចោទ​បង្កាច់​ដោយ​អាបត្តិ​សង្ឃាទិសេស​ ​មិន​មាន​មូល​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​ចោទ​បង្កាច់​ដោយ​អាចារ​វិបត្តិ​ ​មិន​មាន​មូល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុ​ត្រូវអាបត្តិ៣យ៉ាងនេះ​ឯង​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​។​ ​បណ្តា​វិបត្តិ៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ​ប៉ុន្មាន​ ​បណ្តា​អធិករណ៍៤យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​បណ្តា​កង​នៃ​អាបត្តិ៧យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្តិ​ប៉ុន្មាន​ ​បណ្តា​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​ ​និង​រម្ងាប់​ដោយ​អធិករណ៍​ប៉ុន្មាន​ ​រម្ងាប់​ក្នុង​ទី​ដូចម្តេច​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្តា​វិបត្តិ៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ២​ ​គឺ​សីលវិបត្តិ​ក៏​មាន​ ​អាចារ​វិបត្តិ​ក៏​មាន​ ​បណ្តា​អធិករណ៍៤យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​ចាត់ជា​អាប​ត្តា​ធិ​ករណ៍​ ​បណ្តា​កង​នៃ​អាបត្តិ៧យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្តិ៣គឺ​ ​កង​នៃ​អាបត្តិ​សង្ឃាទិសេស​ ​ក៏​មាន​ ​កង​នៃ​អាបត្តិ​បាចិត្តិយៈ​ ​ក៏​មាន​ ​កង​នៃ​អាបត្តិ​ទុក្កដ​ក៏​មាន​ ​បណ្តា​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636803491335604667
ទៅកាន់ទំព័រ៖