ព្រះត្រៃបិដក ភាគ ១៣

អាបត្តិ​ណា​ ​ជាគ​រុ​កាប​ត្តិ​ ​អាបត្តិ​នោះ​ ​តែង​រម្ងាប់​ដោយ​អធិករណ៍១​ ​គឺ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ក្នុង​ទី១​ ​គឺ​កណ្តាល​ជំនុំ​សង្ឃ​ ​និង​រម្ងាប់​ដោយ​សមថៈ២គឺ​ ​សម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​អាបត្តិ​ទាំងឡាយ​ណា​ ​ជា​លហុកាបត្តិ​ ​អាបត្តិ​ទាំងនោះ​ ​តែង​រម្ងាប់​ដោយ​អធិករណ៍១គឺ​ ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ក្នុង​ទី​ទាំង៣គឺ​ ​កណ្តាល​ជំនុំ​សង្ឃ១​ ​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​នៃ​បុគ្គល១​ ​រម្ងាប់​ដោយ​សមថៈ៣គឺ​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ករណ​ក៏​មាន​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ក៏​មាន​ខ្លះ​។​
 [​១៣៥​]​ ​អាប​ត្តា​ធិ​ករណ៍​ ​ជា​អាបត្តិ​ ​ឬ​ជា​អនាបត្តិ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​មិនមែន​ជា​អាបត្តិ​ទេ​។​ ​ចុះ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​ ​នៃ​អាប​ត្តា​ធិ​ករណ៍​ ​មាន​ដែរ​ឬទេ​។​ ​អើ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​នៃ​អាប​ត្តា​ធិ​ករណ៍​ ​ក៏មានដែរ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​នៃ​អាប​ត្តា​ធិ​ករណ៍​។​ ​ភិក្ខុ​ត្រូវអាបត្តិ៤យ៉ាង​ ​ព្រោះ​បច្ច័យ​ ​នៃ​អាប​ត្តា​ធិ​ករណ៍​ ​គឺ​ ​ភិក្ខុនី​ដឹង​ថា​ ​(​ភិក្ខុនី​ផងគ្នា​)​ ​ត្រូវអាបត្តិ​បារាជិក​ ​ហើយ​ជួយ​បិទបាំង​ទុក​ ​ត្រូវអាបត្តិ​បារាជិក​ ​ភិក្ខុនី​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636803491664633486
ទៅកាន់ទំព័រ៖