ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​បិទបាំង​អាបត្តិ​សង្ឃា​ទេ​សេស​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​បើ​បិទបាំង​អាចារៈ​វិបត្តិ​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុ​ ​និង​ភិក្ខុនី​ ​ត្រូវអាបត្តិ​ទាំង៤យ៉ាងនេះ​ ​ព្រោះ​បច្ច័យ​ ​នៃ​អាប​ត្តា​ធិ​ករណ៍​។​ ​បណ្តា​វិបត្តិ៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ​ប៉ុន្មាន​ ​បណ្តា​អធិករណ៍៤យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង៧​ ​(​អាបត្តិ​ទាំងនោះ​)​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្តិ​ប៉ុន្មាន​ ​បណ្តា​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​ ​រម្ងាប់​ដោយ​អធិករណ៍​ប៉ុន្មាន​ ​រម្ងាប់​ក្នុង​ទី​ដូចម្តេច​ ​រម្ងាប់​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្តា​វិបត្តិ​ទាំង៤​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ២​ ​គឺ​សីលវិបត្តិ​ក៏​មាន​ ​អាចារ​វិបត្តិ​ក៏​មាន​ ​បណ្តា​អធិករណ៍​ទាំង៤យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​រួម​ចូល​នឹង​អាប​ត្តា​ធិ​ករណ៍​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង៧​ ​(​អាបត្តិ​ទាំងនោះ​)​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្តិ៤គឺ​ ​កង​នៃ​អាបត្តិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្តិ​ថុល្លច្ច័យ​ ​ក៏​មាន​ ​កង​នៃ​អាបត្តិ​បាចិត្តិយៈ​ ​ក៏​មាន​ ​កង​នៃ​អាបត្តិ​ទុក្កដ​ក៏​មាន​ ​បណ្តា​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១គឺ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636803491910917573
ទៅកាន់ទំព័រ៖