ព្រះត្រៃបិដក ភាគ ១៣

តាំង​ឡើង​អំពី​កាយ​ ​វាចា​ ​ចិត្ត​ ​អាបត្តិ​ណា​ ​ជា​អ​នវ​សេសា​បត្តិ​ ​អាបត្តិ​នោះ​ ​មិន​រម្ងាប់​ដោយ​អធិករណ៍​ណា​ទេ​ ​មិន​រម្ងាប់​ក្នុង​ទីណា​ទេ​ ​មិន​រម្ងាប់​ដោយ​សមថៈ​ណា​ទេ​ ​អាបត្តិ​ទាំងឡាយ​ណា​ ​ជា​លហុកាបត្តិ​ ​អាបត្តិ​ទាំងនោះ​ ​តែង​រម្ងាប់​ដោយ​អធិករណ៍១គឺ​ ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ក្នុង​ទី​ទាំង៣គឺ​ ​កណ្តាល​ជំនុំ​សង្ឃ១​ ​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​បុគ្គល១​ ​និង​រម្ងាប់​ដោយ​សមថៈ៣គឺ​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ ​ក៏​មាន​ខ្លះ​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ក៏​មាន​ខ្លះ​។​
 [​១៣៦​]​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជា​អាបត្តិ​ ​ឬ​ជា​អនាបត្តិ​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​មិនមែន​ជា​អាបត្តិ​ទេ​។​ ​ចុះ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​នៃ​កិ​ច្ចា​ធិ​ករណ៍​ ​មាន​ដែរ​ឬទេ​។​ ​អើ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​នៃ​កិ​ច្ចា​ធិ​ករណ៍​ ​ក៏មានដែរ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ប៉ុន្មាន​យ៉ាង​ ​ព្រោះ​បច្ច័យ​នៃ​កិ​ច្ចា​ធិ​ករណ៍​។​ ​ភិក្ខុ​ ​និង​ភិក្ខុនី​ ​ត្រូវអាបត្តិ៥យ៉ាង​ ​ព្រោះ​បច្ច័យ​នៃ​កិ​ច្ចា​ធិ​ករណ៍​ ​គឺ​ភិក្ខុនី​ ​ប្រព្រឹត្ត​តាម​ភិក្ខុនី​ ​ដែល​ភិក្ខុនី​សង្ឃ​លើក​វត្ត​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ចប់​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​កម្ម​នោះ​ចេញ​)​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636803492197733978
ទៅកាន់ទំព័រ៖