ព្រះត្រៃបិដក ភាគ ១៣
ត្រូវអាបត្តិទុក្កដ ក្នុងខណៈដែលចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈដែលចប់កម្មវាចាពីរលើក ត្រូវអាបត្តិបារាជិក ក្នុងខណៈដែលចប់កម្មវាចាស្រេច ភិក្ខុទាំងឡាយ ដែលប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (កម្មនោះចេញ) ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងឡាយ ដែលប្រកាន់ទិដ្ឋិអាក្រក់ កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដងហើយ នៅតែមិនលះបង់ទិដ្ឋិអាក្រក់ចេញ ត្រូវអាបត្តិបាចិត្តិយៈ ភិក្ខុត្រូវអាបត្តិ៥យ៉ាងនេះ ព្រោះបច្ច័យនៃកិច្ចាធិករណ៍។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្តិណា បណ្តាសមុដ្ឋាននៃអាបត្តិទាំង៦យ៉ាង អាបត្តិទាំងនោះ តាំងឡើងអំពីសមុដ្ឋានប៉ុន្មានយ៉ាង រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២យ៉ាង គឺ សីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ សង្គ្រោះដោយកងនៃអាបត្តិ៥គឺ កងនៃអាបត្តិបារាជិក ក៏មាន
ID: 636803492449628385
ទៅកាន់ទំព័រ៖