ព្រះត្រៃបិដក ភាគ ១៣
[១៣៨] អនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ មានដែរឬទេ។ អនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ទេ។ ប៉ុន្តែអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយសីលវិបត្តិក្តី
(១) ដោយអាចារវិបត្តិក្តី
(២) ដោយទិដ្ឋិវិបត្តិក្តី
(៣) ដោយអាជីវវិបត្តិក្តី
(៤) ការចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ នេះដែលព្រះសាស្តាត្រាស់ហៅថា អនុវាទាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអនុវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍ ដូចបានអធិប្បាយមកនេះឯង។
(១) ភិក្ខុត្រូវអាបត្តិពីរកង គឺបារាជិក១ សង្ឃាទិសេស១ ចាត់ជាសីលវិបត្តិ។ (២) ភិក្ខុត្រូវអាបត្តិ៥កង គឺថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ ចាត់ជាអាចារវិបត្តិ។ (៣) ភិក្ខុប្រកាន់ទិដ្ឋិអាក្រក់ ចាត់ជាទិដ្ឋិវិបត្តិ (៤) ភិក្ខុចិញ្ចឹមជីវិតដោយអនេសនៈ ចាត់ជាអាជីវវិបត្តិ។
ID: 636803493512679188
ទៅកាន់ទំព័រ៖