ព្រះត្រៃបិដក ភាគ ១៣

 [​១៤១​]​ ​សតិវិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សតិវិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​។​ ​អ​មូឡ្ហ​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​អ​មូឡ្ហ​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​។​ ​បដិញ្ញាត​ក​រណៈ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​បដិញ្ញាត​ក​រណៈ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​។​ ​យេ​ភុយ្យសិ​កា​ ​(​មាន​)​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​យេ​ភុយ្យសិ​កា​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​។​ ​តស្ស​បា​បិយ​សិកា​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​តស្ស​បា​បិយ​សិកា​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​។​ ​តិណ​វត្ថា​រកៈ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​តិណ​វត្ថា​រកៈ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​។​
 [​១៤២​]​ ​ក្នុង​សម័យ​ណា​ ​អធិករណ៍​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​សតិវិន័យ​ ​សតិវិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សម្មុ​ខា​វិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ ​សម្មុ​ខា​វិន័យ​ ​(​មាន​)​ ​ក្នុង​ទីណា​ ​សតិវិន័យ​ ​(​ក៏​មាន​)​ ​ក្នុង​ទីនោះ​ដែរ​ ​អ​មូឡ្ហ​វិន័យ​ ​មិន​មាន​ក្នុង​ទីនោះ​ទេ​ ​បដិញ្ញាត​ក​រណៈ​ ​មិន​មាន​ក្នុង​ទីនោះ​ទេ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636803494296974047
ទៅកាន់ទំព័រ៖