ព្រះត្រៃបិដក ភាគ ១៣

សម្មុ​ខា​វិន័យ​ ​និង​តស្ស​បា​បិយ​សិកា​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ធម៌​ទាំងនេះ​ ​លាយ​ច្រឡំ​គ្នា​ ​ឬមិន​លាយ​ច្រឡំ​គ្នា​ទេ​ ​មួយទៀត​ ​លោក​ចែករំលែក​ធម៌​ទាំងនេះ​ ​ហើយ​បញ្ញត្ត​ឲ្យ​ផ្សេងគ្នា​បាន​ឬទេ​។​ ​ឆ្លើយ​ថា​ ​សម្មុ​ខា​វិន័យ​ ​និង​សតិវិន័យ​ ​ធម៌​ទាំងនេះ​ ​លាយ​ច្រឡំ​គ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​មួយទៀត​ ​លោក​មិនបាន​ចែករំលែក​ធម៌​ទាំងនេះ​ ​ហើយ​បញ្ញត្ត​ឲ្យ​ផ្សេង​ពីគ្នា​ទេ​។​ ​សម្មុ​ខា​វិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​។​បេ​។​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ ​សម្មុ​ខា​វិន័យ​ ​និង​យេ​ភុយ្យសិ​កា​ ​សម្មុ​ខា​វិន័យ​ ​និង​តស្ស​បា​បិយ​សិកា​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ធម៌​ទាំងនេះ​ ​លាយ​ច្រឡំ​គ្នា​ ​មិនមែន​មិន​លាយ​ច្រឡំ​គ្នា​ទេ​ ​មួយទៀត​ ​លោក​មិនបាន​ចែករំលែក​ធម៌​ទាំងនេះ​ ​ហើយ​បញ្ញត្ត​ឲ្យ​ផ្សេង​ពីគ្នា​ទេ​។​
 [​១៤៤​]​ ​សម្មុ​ខា​វិន័យ​ ​មាន​អ្វី​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​អ្វី​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​ ​មាន​អ្វី​ជា​អង្គ​ ​មាន​អ្វី​ជាស​មុ​ដ្ឋាន​។​ ​សតិវិន័យ​។​បេ​។​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636803495069308222
ទៅកាន់ទំព័រ៖