ព្រះត្រៃបិដក ភាគ ១៣
មានហេតុជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មានបច្ច័យជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យ ជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
ID: 636803495566326650
ទៅកាន់ទំព័រ៖