ព្រះត្រៃបិដក ភាគ ១៣
[១៤៥] សមថៈទាំង៧ មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ សមថៈទាំង៧ មានមូល២៦ មានសមុដ្ឋាន៣៦។ សមថៈ ទាំង៧ មានមូល២៦ (នោះ) ដូចម្តេច។ សម្មុខាវិន័យ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ សតិវិន័យមានមូល៤។ អមូឡ្ហវិន័យ មានមូល៤។ បដិញ្ញាតករណៈ មានមូល២ គឺបុគ្គលណាសំដែង១ សំដែងចំពោះបុគ្គលណា១។ យេភុយ្យសិកា មានមូល៤ តស្សបាបិយសិកា មានមូល៤។ តិណវត្ថារកៈ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ នេះជាមូល២៦ របស់សមថៈទាំង៧។ សមថៈទាំង
(១)៧ មានសមុដ្ឋាន៣៦ (នោះ) ដូចម្តេចខ្លះ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូលទៅធ្វើដោយខ្លួនឯង ការបង្គាប់ឲ្យគេចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺសតិវិន័យ។ នូវសង្ឃកម្ម គឺអមូឡ្ហវិន័យ។បេ។ នូវសង្ឃកម្ម គឺបដិញ្ញាតករណៈ។បេ។ នូវសង្ឃកម្ម គឺយេភុយ្យសិកា។បេ។
(១) អដ្ឋកថាពន្យល់ថា ត្រង់ពាក្យបុច្ឆាអំពីសមុដ្ឋាន ដែលលោកពោលថា សមថៈទាំង៧ មានសមុដ្ឋាន៣៦ នោះតើដូចម្តេច ដូច្នេះ ក៏មែនពិតហើយ តែបានជាលោកចែកតែសមថៈ៦ ក្នុងសមថៈមួយៗ មានសមុដ្ឋានប្រាំមួយៗ ដូច្នេះវិញ ព្រោះសម្មុខាវិន័យ មិនមានសមុដ្ឋានទេ ដោយមិនបានសង្គ្រោះចូលក្នុងកម្ម។
ID: 636803496206043240
ទៅកាន់ទំព័រ៖