ព្រះត្រៃបិដក ភាគ ១៣

នូវ​សង្ឃកម្ម​ ​គឺ​តស្ស​បា​បិយ​សិកា​។​បេ​។​ ​ការ​ធ្វើញត្តិ​ ​ការបញ្ឈប់​ញត្តិ​ ​ការ​ចូល​ទៅ​ធ្វើ​ដោយខ្លួនឯង​ ​ការ​បង្គាប់​ឲ្យ​គេ​ចូល​ទៅ​ធ្វើ​ ​ការ​ទទួលបង្គាប់​ ​ការ​មិន​ហាមឃាត់​នូវ​សង្ឃកម្ម​ ​គឺ​តិណ​វត្ថា​រកៈ​។​ ​នេះ​ជាស​មុ​ដ្ឋាន៣៦​ ​របស់​សមថៈ៧​។​
 [​១៤៦​]​ ​សម្មុ​ខា​វិន័យ​ ​និង​សតិវិន័យ​ ​ធម៌​ទាំងនេះ​ ​មាន​អ​ត្ថ​ផ្សេង​ៗ​គ្នា​ ​មាន​ព្យញ្ជនៈ​ផ្សេង​ៗ​គ្នា​ ​ឬក៏​មាន​អត្ថ​ជាមួយគ្នា​ ​ផ្សេងគ្នា​តែ​ព្យញ្ជនៈ​ប៉ុណ្ណោះទេ​។​ ​សម្មុ​ខា​វិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​។​បេ​។​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ ​សម្មុ​ខា​វិន័យ​ ​និង​យេ​ភុយ្យសិ​កា​ ​សម្មុ​ខា​វិន័យ​ ​និង​តស្ស​បា​បិយ​សិកា​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ធម៌​ទាំងនេះ​ ​មាន​អ​ត្ថ​ផ្សេង​ៗ​គ្នា​ ​មាន​ព្យញ្ជនៈ​ផ្សេង​ៗ​គ្នា​ ​ឬក៏​មាន​អត្ថ​ជាមួយគ្នា​ ​ផ្សេងគ្នា​តែ​ព្យញ្ជនៈ​ប៉ុណ្ណោះទេ​។​ ​សម្មុ​ខា​វិន័យ​ ​និង​សតិវិន័យ​ ​ធម៌​ទាំងនេះ​ ​មាន​អត្ថ​ក៏​ផ្សេង​ៗ​គ្នា​ ​មាន​ព្យញ្ជនៈ​ក៏​ផ្សេង​ៗ​គ្នា​ដែរ​។​ ​សម្មុ​ខា​វិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​។​បេ​។​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ ​សម្មុ​ខា​វិន័យ​ ​និង​យេ​ភុយ្យសិ​កា​ ​សម្មុ​ខា​វិន័យ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636803496487969365
ទៅកាន់ទំព័រ៖